គោលការណ៍ឯកជនភាពនៃអ្នកប្រើប្រាស់របស់ឆាតបុត “រកស៊ី” នៃអង្គការសម្ព័ន្ធបេសកម្ម
1. ទិន្នន័យដែលយើងប្រមូល
1.1 ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកដូចមានចែងក្នុងគោលនយោបាយឯកជនភាពរបស់តេឡេក្រាម ត្រង់ចំណុច3.1។
1.2 ព័ត៌មានស្ដីពីហិរញ្ញវត្ថុរបស់អ្នក គ្រួសាររបស់អ្នក និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងអាជីវកម្មរបស់អ្នកដូចជាចំណូល ចំណាយ ទីតាំង ប្រភេទអាជីវកម្ម ស្ថានភាពអាជីវកម្ម បញ្ហាប្រឈមជាដើម។ យើងប្រមូលពត៌មានទាំងនេះតាមរយៈសំណួរនៅក្នុងឆាតបុត “រកស៊ី” ការសន្ទនាតាមប្រព័ន្ទទំនាក់ទំនងផ្សេងទៀត និងចម្លើយដែលអ្នកផ្ដល់ជូន។
2.ការប្រើប្រាស់ទិន្នន័យ
ទិន្នន័យដែលបានប្រមូលពីឆាតបុតនេះនឹងត្រូវប្រើប្រាស់ក្នុងគោលបំណងដូចខាងក្រោម៖
2.1ផ្ដល់សេវាបង្វឹកអាជីវកម្មជូនអ្នកៈ យើងនឹងប្រើប្រាស់ទិន្នន័យដែលបានប្រមូលដើម្បីជាមូលដ្ឋានក្នុងការផ្ដល់សេវាបង្វឹកអាជីវកម្មដល់អ្នកឱ្យមានប្រសិទ្ធភាព ដែលផ្តោតទៅលើអាជីវកម្មរបស់អ្នកទាំងស្រុង ជាមួយនឹងបទពិសោធន៍ដាច់ដោយឡែក។
2.2ធ្វើរបាយការណ៍ៈ យើងនឹងប្រើប្រាស់ទិន្នន័យដែលបានប្រមូលដើម្បីធ្វើជារបាយការណ៍វឌ្ឍនភាពនៃគម្រោងរបស់យើង។
3.ការចែកចាយទិន្នន័យជាមួយភាគីទី៣
យើងអាចនឹងចែករំលែកព័ត៌មានដែលបានប្រមូលជាមួយភាគីទី៣ដែលជាអ្នកផ្ដល់សេវាបន្ថែមដល់យើង។ ភាគីទាំងនោះអាចមានដូចជាអ្នកផ្ដល់សេវាគាំទ្រផ្នែកបច្ចេកវិទ្យា អ្នកផ្ដល់សេវាផ្នែកវិភាគទិន្នន័យ និងអ្នកផ្ដល់សេវាផ្សេងទៀតរបស់យើង។
4.ការរក្សាទុក និងការពារទិន្នន័យ
ទិន្នន័យរបស់អ្នកនឹងត្រូវបានរក្សាទុកអនុលោមទៅតាមមាត្រា៣២ នៃច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអឡិចត្រូនិកនៃព្រះរាជាណាចក្រកម្ពុជាដែលចូលជាធរមាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។
5.សិទ្ធិរបស់អ្នកប្រើប្រាស់
អ្នកប្រើប្រាស់មានសិទ្ធិពេញលេញលើទិន្នន័យរបស់ខ្លួន។ អ្នកប្រើប្រាស់មានសិទ្ធិស្នើសុំលុបទិន្នន័យរបស់ខ្លួនចេញពីឆាតបុត “រកស៊ី” និងប្រព័ន្ធផ្សេងទៀតរបស់យើងដូចខាងក្រោម៖
- ប្រសិនបើចង់ផ្ដាច់ពីឆាតបុត “រកស៊ី” អ្នកអាចសរសេរពាក្យ “unsubscribe” ចុចបញ្ជូន រួចជ្រើសរើសពាក្យ “សូមផ្ដាច់”
- ប្រសិនបើចង់ផ្ដាច់ពីឆាតបុត និងលុបទិន្នន័យចេញពីប្រព័ន្ធទាំងអស់របស់យើង អ្នកអាចសរសេរពាក្យ “unsubscribe” ចុចបញ្ជូន រួចជ្រើសរើសពាក្យ “សូមផ្ដាច់” និង “លុប” ជាការស្រេច។
យើងនឹងមិនចែករំលែកទិន្នន័យរបស់អ្នកជាមួយអ្នកផ្សេងឡើយប្រសិនបើគ្មានការអនុញ្ញាតិពីអ្នក លើកលែងតែអ្វីដែលមានចែងក្នុងចំនុចទី3។
ទំនាក់ទំនង
ប្រសិនបើអ្នកមានសំណួរ ឬមតិយោបល់ផ្សេងៗទាក់ទងនឹងគោលការណ៍ឯកជនភាពនេះ សូមទាក់ទងមកយើងតាមរយៈសាអេឡិចត្រូនិក hello@bfdcambodia.com
____________
User Privacy Policy
1.Data We Collect
We collect personal data as outlined in the Telegram Privacy Policy (Section 3.1) here. This includes information about your finances, family, and other business-related details, such as income, expenses, location, business type, status, challenges, and more. This information is gathered through the questions in our Roksi chatbot, other communication tools and your responses.
2.Data Usage
The data collected from this chatbot will be used for the following purposes:
2.1. Providing Business Coaching Services:
We will use your data to offer personalized business coaching services that cater specifically to your needs, providing a tailored experience.
2.2. Reporting:
Your data will also be used to report on the progress and success of our project.
3. Sharing Data with Third Parties
We may share your information with third parties who assist us in providing additional services, such as technology support, data analytics, or other related services.
4. Data Storage and Protection
Your data will be stored and protected in accordance with Article 32 of Cambodia’s E-Commerce Law, which came into effect on November 2, 2019.
5.User Rights
You have full control over your data. If you wish to disconnect from our services or delete your data, you can take the following steps:
- To disconnect from the bot, type “unsubscribe” and select “unsubscribe” from the drop-down list.
- To disconnect and delete your data from all our systems, type “unsubscribe,” then select both “unsubscribe” and “delete” from the drop-down list.
We will not share your data with anyone without your consent, except as outlined in Section 3 of this policy.
Contact
If you have any questions for feedback, please write us at hello@bfdcambodia.com